រថភ្លើងក្រោមសមុទ្រវែងបំផុតលើពិភពលោក បើកដំណើរការនៅឆ្នាំ ២០២៩
អត្ថបទដោយ៖
ឈឹម ទីណា
ប្រទេសដាណឺម៉ាក និងអាល្លឺម៉ង់ បានរួមគ្នាកសាងផ្លូវរថភ្លើងក្រោមសមុទ្រ និងផ្លូវរូងក្រោមដី ដែលវែងជាងគេលើពិភពលោក និងមានតម្លៃជាង ៥ពាន់លានដុល្លារ។
គម្រោងនេះនឹងតភ្ជាប់ភាគខាងត្បូងប្រទេសដាណឺម៉ាក ទៅភាគខាងជើងប្រទេសអាល្លឺម៉ង់ ហើយរួមចំណែកដល់ការប្រើប្រាស់ថាមពលពណ៌បៃតងរបស់វិស័យដឹកជញ្ជូន។
ផ្លូវរថភ្លើងក្រោមសមុទ្រ និងផ្លូវរូងក្រោមដី នេះ មានឈ្មោះថា Fehmarnbelt។ គេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ ២០២៩ ដែលវានឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរតាមសាឡាង ដែលត្រូវចាយពេលអស់៤៥នាទី នាពេលបច្ចុប្បន្ននេះ មកនៅត្រឹម ៧នាទីតាមរថភ្លើង។
ក្រុមហ៊ុន Sund & Baelt ដែលជាក្រុមហ៊ុនសាងសង់ផ្លូវនេះ បានអះអាងថា វានឹងក្លាយជាផ្លូវរូងក្រោមដីដែលវែងជាងគេបំផុតលើពិភពលោក ហើយវាក៏នឹងរួមបញ្ចូលផ្លូវរថភ្លើងអគ្គិសនីផងដែរ៕
ប្រភព: euronews ប្រែសម្រួលដោយ: ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។