Tesla Model Y វ៉ាដាច់ Toyota ជារថយន្តដែលលក់ដាច់ជាងគេលើពិភពលោក

វ៉ាស៊ីនតោន៖ ឡាន Model Y របស់ក្រុមហ៊ុន Tesla បានជាប់ចំណាត់ថ្នាក់កំពូលនៅលើតារាង ដោយបានលក់ដាច់ច្រើនជាងឡានម៉ូដែល Toyota Corolla ជាឡានដឹកអ្នកដំណើរដ៏ពេញនិយមបំផុតរបស់ពិភពលោក។ នេះបើយោងតាមតួលេខឆ្នាំ ២០២៣។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់រថយន្តអគ្គិសនីអាមេរិកដែលអាចវ៉ាដាច់រថយន្តសាំងរបស់ជប៉ុន។

យោងតាមទិន្នន័យដែលចេញផ្សាយដោយស្ថាប័នវិភាគទីផ្សារ Jato Dynamics បានឱ្យដឹងថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានលក់ឡាន Model Y សរុបចំនួន ១.២២លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ កើនឡើង ៦៤ភាគរយ។

រីឯឡានម៉ូដែល Corolla ដែលបានកាន់កាប់តំណែងកំពូលជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៥មក នៅ ការលក់ឡានរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះដល់ទៅ ១៩ភាគរយ នាំឱ្យវាធ្លាក់មកឈរនៅលេខរៀងទីបួនវិញ។

បើទោះបីនៅកម្ពុជាមិនសូវពេញនិយម ប៉ុន្តែ ឡាន Toyota Corolla ត្រូវបានជាប់ឈ្មោះជារថយន្តលក់ដាច់បំផុតរបស់ពិភពលោកជាប់គ្នាជាច្រើនឆ្នាំ។ ពេល Toyota Corolla លក់បានតិចជាង Toyota RAV4 និង Honda CR-V ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការលក់ចំនួន ៨៤៦,០០០គ្រឿង៕

ប្រភព÷ Drive ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner