មន្ទីរអភិវឌ្ឍន៍ជនបទប្រជុំបូកសរុបលទ្ធលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត

បន្ទាយមានជ័យ៖មន្ទីរអភិវឌ្ឍន៍ជនបទក្នុងសប្ដាហ៍នេះបាន​ប្រជុំ​បូកលទ្ធលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅ​ការងារ​បន្ត ក្រោមវត្តមានឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ  រដ្ឋលេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ ។

ត្រីមាសទី២កន្លងទៅមន្ទីរអភិវឌ្ឍន៍ជនបទបានធ្វើសកម្មភាពផ្ដោតសំខាន់ក្នុងការលើកកម្ពស់អនាម័យ បរិស្ថានរស់នៅ ពិសេស​ជំរុញកែប្រែទម្លាប់របស់អ្នកនៅជនបទឱ្យចេះប្រើប្រាស់​បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាត។ជាមួយនេះក៏មាន​ការកសាង​នូវផ្លូវ លំជនបទតាមបណ្ដាស្រុក ក្រុង ក្នុងខេត្ត។

ជាទិសដៅអនុវត្តបន្តរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអភិវឌ្ឍជនបទ ទាំងអស់ត្រូវ​ខិតខំបន្ត​អនុវត្តនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាល​ទី១។អាទិភាពគន្លឹះចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner