គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន រៀបចំអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

តូក្យូ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំ​កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្ស​ប្រចាំប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការ អញ្ជើញចូលរួម ពី ប្រធានសាខា អនុប្រធានសាខា ជនបង្គោល សមាជិក-សមាជិកា សរុបប្រមាណ ១៥០នាក់ ។

ឯកឧត្តម ទុយ រី បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងប្រវត្តិរបស់គណៈបក្សប្រជាជន ដែលបានទទួលជោគជ័យរហូតមកដល់បច្ចុប្បន្ននេះដោយបានពុះពារការលំបាកគ្រប់បែបយ៉ាង គុណបំណាច់របស់គណបក្សប្រជាជន កម្ពុជាមានតំលៃមិនអាច​កាត់ថ្លៃ​បាន​សម្រាប់ប្រទេសកម្ពុជា ។

ឯកឧត្តម ទុយ រី ក៏បានលើកឡើងពីសមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែល​គណបក្សប្រជាជនសម្រេចបានកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្នជា ពិសេស គម្រោង ព្រែកជីក ហ្វូណន-តេជោដែលជា គម្រោងដើម្បីផលប្រយោជន៍ សេដ្ឋកិច្ចជាតិ និង ឯករាជ្យខាងនយោបាយ លើការដឹកជញ្ជូន ផ្លូវទឹក។

ឯកឧត្តម ទុយ រី ក៏បានអំពាវនាវដល់សមាជិក សមាជិកាបក្សនៅក្នុង ប្រទេសជប៉ុន​បន្តគាំទ្រនូវ គម្រោងព្រែកជីក ហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ និងបន្ត​ពង្រឹង ពង្រីក ការកសាងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យកាន់តឬច្រើនជា លំដាប់នៅតាម ខេត្ត-ក្រុងក្នុងប្រទេសជប៉ុនក្រោមទិសស្លោក “រក្សាចាស់-បង្កើនថ្មី” ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner