សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដើម្បីលើក​កម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមសម័យឌីជីថល

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមសម័យឌីជីថល ។

ទស្សនៈ និងអនុសាសន៍មួយចំនួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖

ទី១. សម្ដេចធិបតី សូមលើកទឹកចិត្តឱ្យបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងជាវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមបរិបថនៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែង នៃទីផ្សារ និងសាកលភាវូពាណិជ្ជកម្ម។

ទី២. សម្ដេចធិបតី សុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបដិវត្តកម្មឌីជីថលកម្ពុជា។

ទី៣. សម្ដេចធិបតី សូមជំរុញ និងលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្របត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីធ្វើការសិក្សារួមគ្នា ដកស្រង់បទពិសោធន៍ និងធ្វើទស្សនកិច្ចទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ជាក់ស្តែង និងឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពសិក្សា អប់រំ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ទី៤. សម្ដេចធិបតី សូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និងជាសរសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ប្រកបដោយអរិយធម៌រុងរឿង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner