យានអវកាសចិនជោគជ័យនាំយកគំរូតាងនៅភពព្រះចន្ទមកផែនដីវិញ

ប៉េកាំង៖ ឆ្លងកាត់ការលំបាកអស់ពេល ៥៣ថ្ងៃ នៅទីបំផុត យានអវកាសចិន Chang’e-6 ដែលផ្ទុកគំរូតាង ដូចជា កម្ទេចដី និងថ្ម ដែលប្រមូលយកមកពីតំបន់នានានៃផ្ទៃព្រះចន្ទ បានវិលត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព នៅថ្ងៃអង្គារ នេះ។

ទីភ្នាក់ងារអវកាសជាតិចិន CNSA បានបញ្ជាក់ថា យានអវកាស Chang’e-6 បានចុះមកដល់ទីតាំងដែលត្រូវបានកំណត់ទុកមួយ នៅតំបន់ Inner Mongolia នាវេលាម៉ោង ២៖០៧នាទីរសៀលថ្ងៃអង្គារ។

បេសកកម្មរបស់យានអវកាសចិន Chang’e-6 ត្រូវបានបញ្ជូនចេញពីភពផែនដី ទៅឋានព្រះច័ន្ទ កាលពីថ្ងៃទី៣ ខែឧសភា ហើយមួយខែក្រោយមក វាបានចុះទៅយកគំរូតាងនៅតំបន់ South Pole-Aitken Basin នៃចំហៀងផ្ទៃព្រះចន្ទ ដែលឆ្ងាយពីផែនដី ឬហៅថា far side of the Moon។

គួរសម្គាល់ថា ចិនមានផែនការបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយទីបំផុតគ្រោងសាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀត។ រីឯអាមេរិកក៏មានផែនការនាំយកអវកាសយានិកត្រឡប់ទៅដល់លើផ្ទៃព្រះចន្ទសាជាថ្មីម្តងទៀតផងដែរ នៅឆ្នាំ២០៣៦ តាមរយៈបេសកកម្ម Artemis 3៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
China lunar probe returns to Earth with samples

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner