ក្រុមហ៊ុនដឹកជញ្ជូនអាមេរិកផ្តើមប្រើមនុស្សយន្តជួយការងារមនុស្ស

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ពិភពលោក GXO បានចាប់ដៃគូជាមួយ Apptronik ដែលជាក្រុមហ៊ុនផលិតមនុស្សយន្ត។ កិច្ចសហការនេះ មានគោលបំណងពង្រីកការប្រើប្រាស់មនុស្សយន្ត ដែលគេដាក់ឈ្មោះថា Apollo របស់ក្រុមហ៊ុន Apptronik នៅក្នុងឃ្លាំងទំនិញរបស់ក្រុមហ៊ុន GXO។

Apollo គឺជាមនុស្សយន្តពាណិជ្ជកម្មដំបូងគេ និងជាមនុស្សយន្តដែលផលិតឡើង ដើម្បីធ្វើការជាមួយនឹងមនុស្ស។ គោលដៅរបស់ Apptronik គឺបង្កើតមនុស្សយន្តជំនាន់ក្រោយ ដែលនឹងផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់មនុស្សធម្មតា ស្របពេលកំពុងដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនរបស់ពិភពលោក។

ក្រុមហ៊ុនទាំងពីរបានអះអាងរួមគ្នាថា មនុស្សយន្ត Apollo នឹងដាក់ឱ្យធ្វើការនៅក្នុងឃ្លាំង និងរោងចក្រផលិតក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយបន្តដាក់ពង្រាយទៅក្នុងវិស័យសំណង់ ប្រេង និងឧស្ម័ន ការផលិតគ្រឿងអេឡិចត្រូនិច ការលក់រាយ ការដឹកជញ្ជូនតាមផ្ទះ និងការថែទាំមនុស្សចាស់ជាដើម។

លោក Adrian Stoch ប្រធានផ្នែកស្វ័យប្រវត្តិកម្ម នៃក្រុមហ៊ុន GXO បាននិយាយថា យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយ Apptronik ដើម្បីបង្កើតមនុស្សយន្តដែលប្រើ AI របស់ពួកគេ។

លោក Jeff Cardenas នាយកប្រតិបត្តិនៃក្រុមហ៊ុន Apptronik បាននិយាយថា យើងប្តេជ្ញាជួយ GXO បង្កើនប្រសិទ្ធភាពប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន និងបង្កើតកន្លែងធ្វើការកាន់តែមានសុវត្ថិភាព និងទាក់ទាញជាងមុនសម្រាប់បុគ្គលិករបស់ខ្លួន ដោយមានជំនួយពី មនុស្សយន្ត Apollo៕ ប្រភព៖ interestingengineering ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner