Ferrari ចាយជាង ៣០០លានដុល្លារ សង់រោងចក្រផលិតឡានអគ្គិសនីដំបូង

រ៉ូម៖ ក្រុមហ៊ុនផលិតឡានទំនើប Ferrari បានឈានជើងវាយលុកចូលទីផ្សារឡានអគ្គិសនីហើយ តាមរយៈការបើកដំណើរការរោងចក្រអេឡិចត្រូនិក ដ៏ថ្មី សន្លាង របស់ ខ្លួន ឬ ‘e-building’ ដែលវានឹងក្លាយជារោងចក្រផលិតឡាន Ferrari អគ្គិសនី ដំបូង គេ មិន ធ្លាប់ មាន។

រោងចក្រនេះ មានទំហំ ៤២,៥០០ម៉ែត្រការ៉េ និងតម្លៃ ៣២៣លានដុល្លារ មានទីតាំងស្ថិតនៅខាងក្នុងអគារ Ferrari ដែលមានស្រាប់ នៅឯមូលដ្ឋានក្នុងទីក្រុង Maranello ប្រទេសអ៊ីតាលី។

រោងចក្រអេឡិចត្រូនិកថ្មីនេះ នឹងក្លាយជាផ្ទះមិនមែនតែសម្រាប់ឡានអគ្គិសនីដំបូងរបស់ Ferrari នោះទេ ប៉ុន្តែក៏នឹងប្រើដើម្បីផលិតឡានប្រើសាំង និងឡានហាយប្រ៊ីដ (សាំង-អាគុយ) ផងដែរ។ Ferrari ក៏ត្រូវបានគេរាយការណ៍ដែរថា បានចាប់ផ្តើមផលិតឡានអគ្គិសនីរបស់ខ្លួនរួចហើយ ដែលគួរតែវាយលុកទីផ្សារនៅឆ្នាំ ២០២៦។

រោងចក្រថ្មីនេះទៀតសោត នឹងជួយជំរុញផលិតកម្មោលិតឡានប្រចាំឆ្នាំរបស់ Ferrari ពី ១៤,០០០គ្រឿង ទៅ ២០,០០០គ្រឿងក្នុងមួយឆ្នាំ។ យោងតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះបានឱ្យដឹងថា ឡានអគ្គិសនី Ferrari ដំបូង ទំនងជាមានតម្លៃជិត ៥៣៥,០០០ដុល្លារក្នុងមួយគ្រឿង៕

ប្រភព៖ autoevolution ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner