ទិវាការងារនៅថ្ងៃស្អែក៖ឱកាស​ការងារសម្រាប់យុវជន​ជាង៤០០កន្លែង

ភ្នំពេញ៖ក្រុមហ៊ុនធំៗចំនួនប្រាំពីរសហការជាមួយទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៤ កន្លែង សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែង​រកការងារ នៅក្នុងវេទិកា​ការងារចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នឹងមានឱកាសជួប​ផ្ទាល់​ជា​មួយតំណាងក្រុមហ៊ុន និងដាក់ពាក្យសម្ភាសភ្លាមៗ​តែម្តង! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យ​បានដែរ។
ក្រុមហ៊ុនធំៗចំនួនប្រាំពីរដែល​ចូល​រួមក្នុង​វេទិកា​ការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុជោគជ័យ ហ្វាយនែន ភីអិលស៊ី, ហ្វ័រវើដ ខេម អ៊ិនធើណេសិនណល អ៊ិនវេសមេន, ធនាគារសហគ្រាសធន់តូច និងមធ្យម​កម្ពុជា ម.ក, លី ហួរ ផេ ប្រូ ភីអិលស៊ី, ណាហ្គាវើលដ៍, និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលកា​រងាររាជធានីភ្នំពេញ របស់NEA ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner