ទាហាន និងរថក្រោះដាក់ពង្រាយ ក្រៅអគាររដ្ឋាភិបាលបូលីវី

បរទេស៖ ប្រធានាធិបតីនៃប្រទេសបូលីវី លោក លូអ៊ីស អា (Luis Arce) កាលពីថ្ងៃពុធ បានថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីទាហាន និងរថក្រោះ ត្រូវបានដាក់ពង្រាយ នៅខាងក្រៅអគាររដ្ឋាភិបាល ហើយព្យាយាមចូលក្នុងវិមានប្រធានាធិបតី។

ថ្លែងនៅខាងក្រៅប្រធានាធិបតី ដែលឡោមព័ទ្ធដោយទាហាន និងរថក្រោះចំនួនចំនួនប្រាំបី លោក មេទ័ព Juan Jose Zuniga បានបញ្ជាក់ពីការបះបោររបស់លោក ប្រឆាំងនឹងរដ្ឋាភិបាល។

លោកបានមានប្រសាសន៍ថា «កងកម្លាំងប្រដាប់អាវុធ មានបំណងរៀបចំរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីធ្វើឱ្យវាក្លាយជាប្រជាធិបតេយ្យពិតប្រាកដ ហើយមិនមាននរណាម្នាក់ ត្រូវបានគ្រប់គ្រងដោយមនុស្សប៉ុន្មាននាក់ដដែលៗ រយៈពេល ៣០ឬ ៤០ឆ្នាំ នោះទេ»។

យ៉ាងណាមិញ បន្តិចក្រោយមក អ្នកយកព័ត៌មាន AFP បានឃើញទាហាន និងរថក្រោះ ដកថយពីទីលាននោះវិញ។ លោកប្រធានាធិបតី Arce បានជំរុញឱ្យ «ប្រជាជនបូលីវី រៀបចំនិងប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារ ដើម្បីលទ្ធិប្រជាធិបតេយ្យ» នេះជាការថ្លែងសារទូរទស្សន៍មួយ ទៅកាន់ប្រទេសជាមួយរដ្ឋមន្ត្រីរបស់លោក នៅក្នុងវិមានប្រធានាធិបតី។

អង្គការរដ្ឋអាមេរិក ហៅកាត់ OAS បានថ្កោលទោស ការចល័តទ័ពផងដែរ។ លោក Luis Almagro អគ្គលេខាធិការ OAS បាននិយាយថា «សហគមន៍អន្តរជាតិ អគ្គលេខាធិការដ្ឋាន OAS នឹងមិនអត់ឱនចំពោះទម្រង់ណាមួយនៃការរំលោភលើបទបញ្ជារដ្ឋធម្មនុញ្ញស្របច្បាប់ នៅក្នុងប្រទេសបូលីវី ឬកន្លែងណាផ្សេងទៀតឡើយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner