ប្រកាសចូលកាន់តំណែងជាអធិការស្រុកកំពង់ត្រាចថ្មី
អត្ថបទដោយ៖
សិលា សារិន
កំពត៖ លោក ញាន សារី អធិការងស្រុកកំពង់ត្រាចត្រូវបានប្រកាសចូលកាន់តំណែងទៅជាអធិការដ្ឋាន នគបាលស្រុកកំពង់ត្រាច ជំនួសលោក សេង សុគន់ ដែលត្រូវទៅកាន់តំណែងជាអធិការស្រុកដងទង់ ។ក្នុងពិធីដែលបានប្រារព្ធកាលពីថ្ងៃទី២៦ ខែមិថុនា ក៏បានផ្ទេរ តែងតាំងមុខតំណែងមន្ត្រីនគបាលចំនួន១០រូបនៃអធិការដ្ឋាននគបាលស្រុកកំពង់ត្រាច ផងដែរ។
ឧត្តមសេនីយ៍ទោ ម៉ៅ ចាន់ម:ធុរិទ្ធ ស្នងការនគបាលខេត្តកំពតដែលអញ្ជើញចូលរួមបានផ្តាំផ្ញើរដល់អធិការថ្មីត្រូវរក្សាសាមគ្គីភាព ឯកភាពរវាង អធិការនិងអធិការរង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ឱ្យបានល្អប្រសើរ បើមានបញ្ហាអ្វីកើតឡើងត្រូវរកវីធីដោះស្រាយគ្នាទៅវិញទៅមក។ត្រូវគិតគូរដល់សុខទុក្ខ កងកម្លំាងក្រោមឱវាត និងនិវត្តន៍ជនព្រោះពួកគាត់ ក៏ជាអ្នកធ្លាប់បានតស៊ូ ដូចយើងដែរ៕
ដោយ៖ សិលា សារិន