ព្រែកជីកប៉ាណាម៉ាជួបគ្រោះខ្វះទឹក
បរទេស៖ អាជ្ញាធរព្រែកជីក ប៉ាណាម៉ា (Panama) ហៅកាត់ ACP បានឲ្យដឹងថា ព្រែកជីកប៉ាណាម៉ា នៅតែបន្តប្រឈមមុខនឹងការខ្វះខាតទឹក បើទោះបីជាចូលដល់រដូវវស្សា និងមានភ្លៀងធ្លាក់ក៏ដោយ។
ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវទឹកនៅក្នុងប្រទេសប៉ាណាម៉ា ដែលស្ថិតនៅអាមេរិកកណ្តាល។ ព្រែកនេះ ភ្ជាប់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ ACP បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ផ្លូវទឹកនេះបានប្រឈមមុខនឹងផលប៉ះពាល់ នៃរដូវប្រាំង ដែលអូសបន្លាយ តាំងពីឆ្នាំមុននេះ ក្នុងនោះ មានការកំណត់កម្រិតសមត្ថភាពឆ្លងកាត់ ប្រចាំថ្ងៃ ជាដើម ហើយទោះបីចាប់ផ្តើមរដូវវស្សាក៏ដោយ បញ្ហាខ្វះទឹកក្នុងព្រែកជីក Panama នៅបន្ត»។
អាជ្ញាធរ ACP បានអំពាវនាវឱ្យមានប្រភពទឹកជំនួស ក៏ដូចជា គម្រោងស្តុកទឹកដើម្បីដោះស្រាយបញ្ហា នេះ ដោយយកព្រែកជីក ស៊ូអេស (Suez) ជាគំរូ។ ព្រែកជីក ស៊ូអេស (Suez) មានជំនួយពីបឹងសិប្បនិម្មិតនៅតំបន់ Gatun និង Alajuela។
គួរម្លឹកថា បាតុភូត El Nino កាលពីឆ្នាំ២០២៣ បានបណ្តាលឲ្យព្រែកជីក Panama ជួបគ្រោះរាំងស្ងួត កាត់បន្ថយចំនួននាវាដឹកជញ្ជូនឆ្លងកាត់ ជារៀងរាល់ថ្ងៃ ក៏ដូចជា កំណត់ទំហំនៃកប៉ាល់ ដែលធ្វើ នាវាចរណ៍។ នៅឆ្នាំ២០២៣ ទំនិញចំនួន៥១១លានតោន បានឆ្លងកាត់ព្រែកជីក Panama ដែលបានបង្កើតប្រាក់ ចំណូលសរុប ចំនួន ៣.៣៤ពាន់លានដុល្លារអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត