ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេ នៅ SS1 ដោយបញ្ចប់នៅត្រឹមចំនុចទី៨

(ថៃ)៖ ការប្រណាំងរថយន្ត Off-Road Magnificent Ten 2024 បានចាប់ផ្តើមប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី២៨នេះ ក្នុងចំណោមរថយន្តសរុប ៣៨ក្រុម ។

តាមការបញ្ជាក់របស់កីឡាករ ព្រំ រស្មី នៅ SS1 នេះ ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អដោយបានឆ្លងដល់ចំនុចទី៨ ក្នុងចំណោមចំនុចសរុបទាំង១០ មានន័យថាយើងធ្វើបានល្អជាងក្រុមផ្សេងដែលមិនឆ្លងចំនុចទី៥ អ្វីដែលពិសេសគឺទទួលបានពិន្ទុច្រើនជាងក្រុមផ្សេង១០ពិន្ទុ។ កីឡាកររូបនេះ បន្តថា ប្រកួតដំបូងល្អបែបនេះ ក្រុមទាំងមូលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងនេះ នៅ SS2 និង SS3 ដើម្បីសន្សំពិន្ទុ និងធ្វើកុំអោយ DNF មានន័យថាបោះបង់ រីឯរថយន្តប្រណាំងមិនមានបញ្ហាអ្វីទេ គ្រាន់តែហ៊ាប្រេងបន្តិចបន្តួច ។

គួររម្លឹកថា ព្រឹត្តការណ៍អន្តរជាតិធំថ្មីៗនេះ ក្រុមរថយន្ត Off-Road កម្ពុជា បានសាងសមិទ្ធផលល្អៗច្រើន ធ្វើអោយកីឡាករបរទេស តាមដានមើលគុណភាពបច្ចេកទេសកីឡាករ និងរថយន្តរបស់កម្ពុជា និងចាត់ទុកកម្ពុជា គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេ ដោយមិនអាចមើលរំលងបាន ដូចកាលពីពេលមុនទៀតឡើយ។ ដោយក្នុងនោះកីឡាករ ព្រំ រស្មី ដណ្តើមបានលេខ៣ នៅខាណម ខេត្តសូរ៉ាត់ថានី និងកីឡាករ វង្សគឹមហួត ដណ្តើមបានលេខ១ នៅខេត្តត្រាត ប្រទេសថៃ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024នេះ គឺមាន ៤ប្រទេសចូលរួម ដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះថៃ និងរថយន្តសរុប៨៤គ្រឿង ស្មើនឹង៣៨ក្រុម ។ សម្រាប់កម្ពុជា បញ្ជូន៣រថយន្ត ស្មើមួយក្រុម គឺរថយន្តកីឡាករ វង្ស គឹមហួត កីឡាករ ញឹម សុវណ្ណារ៉ូ និងកីឡាករ ព្រំ រស្មី និងរថយន្តក្រុមការងារសរុប៨គ្រឿង៕

អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner