សប្បុរសជនផ្តល់រថយន្តមួយគ្រឿង និងម៉ូតូប្រាំពីរគ្រឿងដល់ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសម្រាប់បំពេញការងារ

កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សប្បុរសជនចំនួន១២នាក់បានរួបរួមគ្នាបរិច្ចាគថវិកាទិញ​រថយន្តមួយគ្រឿងនិងម៉ូតូប្រាំពីរគ្រឿងផ្តល់ ជូនទី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

ក្នុងពិធីប្រគល់ និងទទួល ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងនាមមេបញ្ជាការ លោក នឹង​យកសម្ភារ: និងមធ្យោបាយនេះទៅប្រើប្រាស់ក្នុងកិច្ច ប្រតិបត្តិការល្បាត ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យស្របទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព និងអនុសាសន៍ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវការពារ ចំពោះ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ៕
ដោយ៖ម៉ុន សំអាត

ads banner