កុមារ២ពាន់នាក់ដាច់ជើង ព្រោះសង្គ្រាមនៅហ្គាហ្សា
បរទស៖ របាយការណ៍របស់ទីភ្នាក់ងារគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន នៃអង្គការសហប្រជាជាតិ ហៅកាត់ UNRWA បានឲ្យដឹងថា ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីន ដែលបានអូសបន្លាយរយៈពេលជិត ៣០០ថ្ងៃ មកនេះ មានកុមារ ប្រហែល ២០០០នាក់បានបាត់បង់ជើង ឬក៏ ក្នុងមួយថ្ងៃ មានកុមារ ប្រមាណ ១០នាក់បានដាច់ជើងម្ខាង ឬ ទាំងសងខាង។
លោក Philippe Lazzarini ប្រធាន UNRWA បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពលេថ្មីៗនេះថា ស្ថានភាពកាន់តែរន្ធត់ ។
អង្គការ Save the Children ក្នុងសប្តាហ៍នេះ បានបង្ហាញរបាយការណ៍ចុងក្រោយថា កុមាររហូតដល់ ២ម៉ឺន១ពាន់នាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានបាត់ខ្លួន នៅក្នុងភាពវឹកវរ នៃសង្រ្គាម នៅហ្គាហ្សា ជាការបាត់ដំណឹង បន្ទាប់ពីបានព្រាត់ពីអាណាព្យាបាល ឬ កប់នៅក្រោមគំនរបាក់បែកជាដើម។
របាយការណ៍របស់ក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស បានឲ្យដឹងថា អំឡុងសង្គ្រាម រយៈពេលជាង៧ខែមកនេះ មានមនុស្សជិត៤ម៉ឺននាក់បានស្លាប់ នៅហ្គាហ្សា ក្នុងនោះ មានកុមារ រាប់ពាន់នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត