សិក្ខាសាលាអន្តរជាតិ ស្តីពីការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដំណាំពោត នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ចាន់សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដំណាំពោតនៅកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មខេត្តកំពង់ចាម និងត្បូងឃ្មុំ ប្រជាកសិករដាំពោតមកពីខេត្តទាំងពីរ និងភាគីពាក់ព័ន្ធ បានចូលរួម នឹងបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ។

លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានលើកឡើង ពីវឌ្ឍនភាព និងការអភិវឌ្ឍន៍វិស័យកសិកម្មមានការរីកចំរើន ដោយប្រជាកសិករមានការដាំដុះបានច្រើនប្រភេទដំណាំ ទទួលបានទិន្នផលខ្ពស់ ជាពិសេសដំណាំពោត និងដំណាំផ្សេងៗថ្មីផងដែរ ។

លោកបណ្ឌិត Song Young Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លោកបណ្ឌិត អ៊ុក ម៉ាការា ព្រមទាំងលោកបណ្ឌិត នៅ ថុង រួមទាំងភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមឱ្យមានភាពជោគជ័យនៃពូជពោតចំណីសត្វ (CHM01)។

ឯកឧត្តម ចាន់ សារុទ្ធ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលសហការយ៉ាងល្អ ក្នុងការចូលរួមជួយដល់ពូជពោតកម្ពុជា (CHM01) ឱ្យមានភាពជោគជ័យ ដែលគម្រោងពោតនេះធ្វើឡើងជាច្រើនខេត្តផងដែរដូចជា កំពង់ចាម, ត្បូងឃ្មុំ, កណ្តាល ,បាត់ដំបង ,និងប៉ៃលិនជាដើម, ដែលបានជួយដល់បងប្អូនប្រជាកសិករកម្ពុជាអោយយល់ដឹង និងកាត់បន្ថយតម្លៃដើមនៃពូជពោត។

លោកបណ្ឌិត នៅ ថុង និងលោកបណ្ឌិត អ៊ុក ម៉ាការា លោកបណ្ឌិត Choi Keun Jin និងលោក Nguyen Chin Tanh បានធ្វើបទបង្ហាញពីសណ្ឋានភាពទូទៅនៃដំណាំពោត ការផលិតនិងការចែកចាយគ្រាប់ពោត និតិវិនិនៃការស្នើសុំចុះបញ្ជីគ្រាប់ពូជ ក៏ដូចជាផែនការស្រាវជ្រាវពូជពោតនាពេលអនាគត ពិសេសឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងសមស្របនឹងសណ្ឋានដីនៃប្រទេសកម្ពុជា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner