ហ្វីលីពីនទម្លាក់ពន្ធនាំចូលអង្ករមកត្រឹម ១៥ភាគរយ
ម៉ានីល: ហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក បានប្រកាសកាត់បន្ថយពន្ធនាំចូលពី ៣៥ភាគរយ ទៅ ១៥ភាគរយ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីដើមខែសីហា រហូតដល់ឆ្នាំ ២០២៨។
ការទម្លាក់ពន្ធនាំចូលអង្ករមកត្រឹម ១៥ភាគរយ ត្រូវបានគេមើលឃើញថា ជាចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការដោះស្រាយអតិផរណា ជាពិសេសការដំឡើងតម្លៃអង្ករក្នុងទីផ្សារបច្ចុប្បន្ន ។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានស្ថិរភាពតិចតួច លើកលែងតែការកើនឡើងតម្លៃទំនិញប្រើប្រាស់សំខាន់ៗមួយចំនួន ជាពិសេសអង្ករដែលមានការកើនឡើងប្រហែល ២៤.៤ភាគរយ។ តម្លៃអង្ករមានប្រហែល ៩ភាគរយនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ហ្វីលីពីនជាអ្នកទិញអង្ករដ៏ធំបំផុតរបស់វៀតណាម ដោយគិតរហូតមកដល់បច្ចុប្បន្នមានចំនួនជាង ៨០ភាគរយ នៃអង្ករសរុបដែលបាននាំចូលទៅកាន់ទីផ្សារហ្វីលីពីន។
គិតត្រឹមថ្ងៃទី២៣ ខែឧសភា វៀតណាមបាននាំចេញអង្ករចំនួន ១.៤៤លានតោនទៅកាន់ប្រទេសហ្វីលីពីន ស្មើនឹង ៧២.៩ភាគរយ នៃការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន។ ការកាត់បន្ថយពន្ធនាំចូលអង្កររបស់ហ្វីលីពីន ត្រត្រូវបានគេរំពឹងថា នឹងនឹងបង្កើនឱកាសសម្រាប់ទីផ្សារអង្ករវៀតណាម។
យោងតាមទិន្នន័យចុងក្រោយពីការិយាល័យឧស្សាហកម្មរុក្ខជាតិរបស់នាយកដ្ឋានកសិកម្មហ្វីលីពីន បានឱ្យដឹងថា ការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន បានកើនឡើង ២០.៣ភាគរយ ដល់ ១.៩៧លានតោនក្នុងរយៈពេល ៥ខែនៃឆ្នាំនេះ។ ការនាការនាំចូលអង្ករសរុបរបស់ហ្វីលីពីន ក៏ត្ក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងដល់ប្រហែល ៤លានតោនក្នុងឆ្នាំ ២០២៤នេះ៕ ប្រភព: VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា