បើមិនកែប្រែរបាយការណ៍៖ មេដឹកនាំសហភាពពលកម្មជាតិកម្ពុជាព្រមានប្តឹងលុបឈ្មោះសង់ត្រាល់

ភ្នំពេញ៖ លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងករណីអង្គការសង់ត្រាល់ ពុំធ្វើការកែប្រែខ្លឹមសារនៅក្នុងរបាយការណ៍របស់ខ្លួនតាមការទាមទាររបស់មេដឹកនាំសហជីពជាច្រើននោះទេ គឺមេដឹកនាំសហជីពតំណាងកម្មករ គ្រប់វិស័យនឹងពិចារណាដាក់ពាក្យបណ្តឹង ទៅតុលាការលុបឈ្មោះអង្គការសង់ត្រាល់ចេញពីបញ្ជីនៅក្នុងក្រសួងមហាផ្ទៃនិងសហជីព នៅកម្ពុជា។

ការបញ្ជាក់នេះ បន្ទាប់ពីសហភាពពលកម្មជាតិកម្ពុជា ដាក់ញ្ញត្តិជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្នើសុំជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់តាមការផ្លូវច្បាប់ចំពោះអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា( សង់
ត្រាល់ )។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរ សហភាពពលកម្មជាតិកម្ពុជា បានដាក់ញ្ញត្តិដោយឡែកមួយទៀតស្នើសុំទៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា គួរពិចារណាលើរបាការណ៍ញុះញ៉ុង ឱ្យមានការ រើសអើង លាបពណ៌នាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិទាំងមូលរបស់អង្គការសង់ត្រាល់នេះបន្តទៀត៕
ដោយ៖ពលជ័យ

ads banner