លេចចេញសាកសពអ្នកឡើងភ្នំ Everest រាប់រយនាក់ ពេលទឹកកករលាយ

នៅពេលដែលទឹកកកករលាយ សាកសពមនុស្សរាប់រយនាក់ ត្រូវបានប្រទះឃើញ ក្នុងតំបន់មរណៈ នៃភ្នំ Everest ដែលជាខ្ពស់បំផុតលើពិភពលោកស្ថិតនៅប្រទេសនេប៉ាល់។
 
ការរកឃើញសាកសពទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសម្អាតភ្នំ នាពេលថ្មីៗនេះ ដោយក្រុមអ្នកជួយសង្គ្រោះ រួមមានទាំង យោធាផង បានចំណាយពេល បំបែកទឹកកកដោយពូថៅ និងបច្ចេកទេសផ្សេងៗទៀត។ សពទាំងនោះមិនត្រូវបានបញ្ចេញអត្តសញ្ញាណ និងចំនួនពិតប្រាកដ នៅឡើយទេ ដោយសពភាគច្រើន នៅសល់បំណែកដងខ្លួន ប៉ុន្តែ ខ្លះទៀត នៅសល់តែគ្រោងឆ្អឹង។
 
លោក Aditya Karki ប្រធានក្រុមដឹកនាំយុទ្ធនាការនេះ បាននិយាយថា «ដោយសារតែឥទ្ធិពលនៃការឡើងកំដៅផែនដី សាកសព និងសំរាម ត្រូវបានមើលឃើញកាន់តែច្បាស់ ខណៈដែលគម្របព្រិលទឹកកកាន់តែស្តើង»។
 
មានការអះអាងថា មនុស្សជាង ៣០០នាក់បានបាត់បង់ជីវិត នៅលើភ្នំ Everest ដែលមានកម្ពស់ជាង ៨ពាន់ម៉ែត្រ ចាប់តាំងពីឆ្នាំ ១៩២០មក។ ប៉ុន្តែ ការបាត់ខ្លួនភាគច្រើននៅតែជាអាថ៌កំបាំង។ ជាក់ស្តែង សាកសពរបស់លោក George Mallory ដែលជាអ្នកឡើងភ្នំជនជាតិអង់គ្លេស បានបាត់ខ្លួន ក្នុងឆ្នាំ ១៩២៤ តែទើបតែរកឃើញសព ក្នុងឆ្នាំ១៩៩៩។ ដៃគូឡើងភ្នំរបស់លោក ឈ្មោះ Andrew Irvine នៅតែមិនទាន់រកឃើញ៕
 
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner