កូដកម្ម ៣ថ្ងៃ កាណាដាលុបជើងហោះហើរ ៤០០លើក

អំឡុងការធ្វើកូដកម្ម រយៈពេលបីថ្ងៃ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតលំដាប់ទី២ របស់ប្រទេសកាណាដា WestJet បានលុបចោលជើងហោះហើរ ចំនួនជាង៤០០លើកគិតចាប់តាំងពីថ្ងៃសៅរ៍មក ដែលនាំឲ្យប៉ះពាល់ដល់អ្នកដំណើរ ជាង៥ម៉ឺន៥ពាន់នាក់។
 
កូដកម្មនេះកើតឡើង ពីការធ្វើពហិកា មិនបំពេញការងារ របស់បុគ្គលិកផ្នែកមេកានិចពាក់ព័ន្ធនឹងជម្លោះកិច្ចសន្យាលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។
 
ប្រធានក្រុមហ៊ុន WestJet លោក Diederik Pen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយទម្លាក់កំហុស ទៅលើសមាគមសម្ព័ន្ធមិត្ត ផ្នែកម៉ាស៊ីនយន្តហោះ ចំពោះការធ្វើកូដកម្មនេះ។ រដ្ឋាភិបាលកាណាដាបានបញ្ជាឱ្យមានអាជ្ញាកណ្តាល ដោះស្រាយបញ្ចប់ជម្លោះជាបន្ទាន់។ ប៉ុន្តែមិនបានហាមឃាត់ការធ្វើកូដកម្មនោះទេ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ WestJet កំពុងធ្វើប្រតិបត្តិការហោះហើរយន្តហោះពាណិជ្ជកម្ម ទៅកាន់គោលដៅ ជាង១០០ទីតាំង នៅប្រមាណ ៣០ប្រទេស៕
 
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner