មន្ត្រីក្រសួងឧស្សាហកម្មសង្ឃឹមថា ផលិតផលកម្ពុជានឹងជំនួសផលិតផលនាំចូលពីបរទេសបានច្រើន

ភ្នំពេញ៖ បើធនធានមនុស្សកម្ពូជាទទួលបានបទពិសោធន៍ច្រើនលើបច្ចេកវិទ្យា និងនវានុវត្តន៍ នោះឧស្សាកម្ម បែបវិទ្យាខ្មែរនឹងរីកចម្រើនជាលំដាប់ ជាហេតុអោយផលិតផលកម្ពុជាមានការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។

ភ្នំពេញ៖ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ នាយក APO កម្ពុជា និងជា រដ្ឋលេខាធិការ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យា មិនអាចប៉ាន់ស្មានបានទេ ធនធានមនុស្សត្រូវតែបន្តរៀន ដើម្បីផលិតផល មានគុណមាន និងមានប្រាក់ឈ្នួលខ្ពស់។ ការលើកឡើងនេះ ធ្វើឡើង ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធប្រាក់ឈ្នួលភ្ជាប់ផលិតភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមាន ប្រទេសប្រមាណជា២០ចូលរួម ចែករំលែកបទពិសោធន៍ នៅសណ្ឋាគារ Puolo Wai  នាថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤។

វគ្គបណ្តុះនេះ រំពឹងទុកថា នឹងលើកទឹកចិត្តដល់ភាពស្អិតរមួតនៅក្នុងក្រុម និងអ្នកចូលរួម ចែករំលែកបទពិសោធន៍ដែលបានអនុវត្តក្នុងប្រទេសដទៃ ពិសេសស្វែងយល់ពីគំនិតផលិតភាព គោលការណ៍ និងមូលហេតុដែលវាសំខាន់នៅក្នុងអង្គការ។ សិក្ខាកាមនឹងយល់អំពីទស្សនវិស័យផ្សេងៗគ្នានៃផលិតភាពពីរបៀបដែលវាត្រូវបានរួមបញ្ចូលទៅក្នុងក្របខ័ណ្ឌផលិតភាព និងប្រព័ន្ធប្រាក់ឈ្នួលសម្រាប់និរន្តរភាពនៃការប្រកួតប្រជែងគ្នា។

ស្វែងយល់អំពីវិធីសាស្រ្តដែលមានរចនាសម្ព័ន្ធនៃការទទួលយក PLWS ដោយកម្មវិធីសិក្សាករណី។ តាមរយៈការយល់ដឹងអំពីគោលការណ៍ស្នូលទាំងនេះ អ្នកចូលរួមនឹងត្រូវបានរៀបចំដើម្បីបង្កើតប្រព័ន្ធប្រាក់ឈ្នួលដែលអាចបត់បែនបាន និងឆ្លើយតបដែលស្របតាមការអនុវត្តរបស់អង្គការ និងលក្ខខណ្ឌសេដ្ឋកិច្ចរបស់ពួកគេ។

ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃ APO នៅខែឧសភា ឆ្នាំ 2004 បន្ទាប់មករាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបង្កើតអង្គភាពផលិតភាពជាតិ (NPU) ដែលដើរតួជា NPO កម្ពុជានៅកម្រិតការិយាល័យក្រោមនាយកដ្ឋានកិច្ចការឧស្សាហកម្មនៃអគ្គនាយកដ្ឋាន។ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល (MIME)។ ក្រោយមក ដើម្បីបង្ហាញពីតួនាទីផលិតភាពក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា រដ្ឋាភិបាលបានសម្រេចដំឡើង អង្គភាពផលិតភាពជាតិ ទៅជាថ្នាក់នាយកដ្ឋានក្រោមអគ្គនាយកដ្ឋានឧស្សាហកម្ម MIME នៅខែកក្កដា ឆ្នាំ២០០៦ ហើយបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា (NPCC)៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner