ឯកឧត្តម យិត ភីរ: ៖ សមិទ្ធផលជោគជ័យ នៅរុស្ស៊ីជាសញ្ញាវិជ្ជមានមួយ សម្រាប់ការប្រជែងមេដាយស៊ីហ្គេមនៅថៃ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីទូកនាគកម្ពុជា ដែលដណ្តើម​បាន​មេដាយសរុប៣គ្រឿងរួមមានមេដាយមាស១គ្រឿង និងសំរឹទ្ធ ២គ្រឿងពីការ​ប្រ​កួត​កីឡាកីឡាទូកនាគអន្តរជាតិ International Dragon Boat Festival នៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា បានត្រឡប់​មកដល់​មាតុប្រទេសវិញហើ​យ នាយប់ថ្ងៃទី២ ខែ កក្តដា ឆ្នាំ២០២៤ ដោយទទួល​ស្វាគម​ន៍​យ៉ាក់កក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរ: អគ្គ​លេខា​ធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុ​ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាង ឯកឧត្តម អភិសន្តិ​បណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរ: មានប្រសាសន៍ថា ទូកនាគកម្ពុជា​បាននិង​កំពុងរីកចំរើនយ៉ាងខ្លាំងរាល់ចេញទៅប្រកួតអន្តរជាតិ នាពេលកន្លងមកតែងតែ​ទទួលបានលទ្ធផលល្អនិងមេដាយជូនជាតិមិនដែលអាក់ខានឡើយ ។ ទាំងអស់នេះគឺបានកើតចេញពីការខិតខំប្រឹងប្រែងដឹកនាំពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន​សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលលោកបានទំនុកបំរ៉ុង និងគិតគូ​យ៉ាងខ្លាំងលើការហ្វឹកហាត់ និងចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើន​សក្កានុពលកីឡាករកីឡាការិនី។

ឯកឧត្តម អនុប្រធាន បានគូសបញ្ជាក់ទៀតថា មេដាយមាសនិងសំរឺទ្ធ​ដែល​ដណ្តើមបាននេះ គឺជាជោគជ័យមួយ ដែលបានបង្ហាញថា ទូកនាគរបស់​កម្ពុជា​កំពុងមានសក្កានពលលើឆាកអន្តរជាតិ ហើយក៏ជាសញ្ញាវិជ្ជាមានមួយឆ្ពោះ​ទៅរក​មេដាយនៅស៊ីហ្គេមប្រទេសថៃ ឆ្នាំ២០២៥ ។ ផែនការទៅមុខទៀត គឺផែនការពង្រឹងអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនីទូកឆ្ពោះទៅរកគុណភាពការប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ពីការប្រកួតកីឡាស៊ីហ្គេម លើកទី​៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ ។ដូច្នោះហើយ ទើបឯកឧត្តម ស សុខា ប្រធានសហព័ន្ធ បានសាងសងកីឡដ្ឋានមួយដែលជាកន្លែងហ្វឹកហាត់ដ៏ល្អ និងស្តង់ដា នៅទន្លេវៃហ្គោ ដើម្បីឱ្យកីឡាករកីឡាការិនីជម្រើសជាតិទូក​បានហ្វឹកហាត់ពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លា។

ជាមួយគ្នានេះ ឯកឧត្តម តំណាងឱ្យសហព័ន្ធ បានថ្លែងអំណរគុណ ដល់​ឯកឧត្តម ប៉េង ពោសា អភិបាល ខេត្ត ស្វាយរៀង ដែលបានផ្តល់​ទីតាំងសម្រាប់ហ្វឹកហាត់ព្រមទាំងជួយឧបត្ថម្ភនូវថវិកាមួយចំនួន ដើម្បីជួយដល់ការហុបចុកផងដែរ។ ជាពិសេសទៀតនោះ គឺអរគុណ ពុនពេកចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ​គាំទ្រលើកទឹកចិត្ត​គ្រប់ប្រភេទកីឡាឈ្នះមេដាយពីលើឆាកអន្តរជាតិ ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម តំណាងឱ្យកីឡាករកីឡាការិនី និងគ្រូបង្វឹក ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះឯកឧត្តម ស សុខា ប្រធានសហព័ន្ធ ដែល លោកបានយកចិត្តទុកដាក់និងចង្អលបង្ហាញឱ្យកីឡាករខិតខំប្រឹងប្រែង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី មានរយៈ​ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣០ ខែ មិថុនា មាន៩ប្រទេសចូលរួម ក្នុងនោះ​ក​ម្ពុជា​បានបញ្ជូនប្រតិភូគ្រូបង្វឹក និងកីឡាករចំនួន១៥រូប ក្នុងកីឡាករចំនួន ១២រូប ដោយកម្ពុជាប្រកួតលើ៣វិញ្ញាសា ចម្ងាយ ២០០ម៉ែត្រ ៥០០ម៉ែត្រ និង ២០០០ម៉ែត្រ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយ ៣គ្រឿង មាស១ និងសំរឹទ្ធ ២គ្រឿង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner