វៀតណាមកើបលុយ ៣ ពាន់លានដុល្លារពីការនាំចេញអង្ករ

ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤ លាន ៦៨ ម៉ឺនតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ដោយកើបលុយបានជិត ៣ ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា តួលេខនេះកើនឡើង ១០.៤% សម្រាប់បរិមាណ ខណៈតម្លៃវិញកើនឡើង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ។

នៅឆមាសទី ១ ឆ្នាំ២០២៤ វៀតណាមបានប្រមូលផលស្រូវលើផ្ទៃដី ៣ លាន ៤៨ ហិកតា និងទទួលបានទិន្នផលសរុបជាង ២៣ លានតោន កើនឡើង ១.៦% ។

កាលពីឆ្នាំមុនប្រទេសវៀតណាមបាននាំចេញអង្ករជាង ៨ លានតោនក្នុងតម្លៃ ៤.៦ ពាន់លានដុល្លារ ។ ប្រទេស និងតំបន់ជុំវិញពិភពលោកប្រមាណ ១៨០ សុទ្ធសឹងតែជាអ្នកទិញអង្ករវៀតណាម ខណៈហ្វីលីពីនគឺជាប្រទេសទិញធំជាងគេ បន្ទាប់មកទៀតមានដូចជា ប្រទេសថៃ ឥណ្ឌា បង់ក្លាដែស និងជប៉ុន ជាដើម ។ នេះបើតាមកាសែត VOV ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner