តម្លៃប្រេងធ្លាក់ចុះ សេដ្ឋកិច្ចអាមេរិកស្ទុះងើបឡើងវិញ
វ៉ាស៊ីនតោន៖ តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះក្នុងការដាក់លក់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យការងារ និងសកម្មភាពអាជីវកម្មនៅសហរដ្ឋអាមេរិក ហាក់ល្អប្រសើរឡើងជាងការរំពឹងទុក ។ នេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចរបស់អាមេរិក កំពុងងើបឡើងវិញសន្សឹមៗ ។
តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៣០ សេន ឬ ០.៣៤ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨៧.០៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៣២ សេន ឬ ០.៣៨ ភាគរយ លក់ក្នុងតម្លៃ ៨៣.៥៦ ដុល្លារក្នុងមួយបារ៉ែល ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិក រំពឹងនឹងកើនឡើង នៅថ្ងៃបុណ្យឯករាជ្យក្នុងសប្តាហ៍នេះ និងនៅពេលដែលរដូវធ្វើដំណើរនារដូវក្តៅមកដល់ ។
សមាគមរថយន្តអាមេរិកបានព្យាករថា ការធ្វើដំណើរក្នុងអំឡុងថ្ងៃឈប់សម្រាក នឹងកើនឡើង ៥.២ ភាគរយ ខ្ពស់ជាងនៅឆ្នាំ ២០២៣ ខណៈការធ្វើដំណើរតាមរថយន្តកើនឡើង ៤.៨ ភាគរយ ៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា