ក្នុងមួយថ្ងៃអ្នកទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១៣០០ – ១៧០០ នាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងមួយ ថ្ងៃៗ ភ្ញៀវទេសចរបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។
បើតាមក្រសួងទេសចរចណ៍បានឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៤នេះថា សម្រាប់ជើងហោះចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកកចំនួន ៥-៦ ជើងក្នុងមួយថ្ងៃ,ហូជីមីញ ៣ ជើងក្នុងមួយថ្ងៃ, ដាណាង ១ ជើងក្នុងមួយថ្ងៃ, ហាណូយ ២ ជើងក្នុងមួយថ្ងៃ។ កូឡាឡាំពួរ ១ ជើងក្នុងមួយថ្ងៃ, សិង្ហបុរី ១ជើងក្នុងមួយថ្ងៃ, ភ្នំពេញ ២ជើងក្នុងមួយថ្ងៃ និង ក្រុងព្រះសីហនុ ១ជើងក្នុងមួយថ្ងៃ។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងដែរថាសម្រាប់នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី ៕
ដោយ ៖ ម៉ាដេប៉ូ