សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្ដីសុខជូនប្រទេសជាតិ នៅប្រាសាទភ្នំដា
ខេត្តតាកែវ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។
នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពី គ្រោះរាំងស្ងួត និង សម្បូរណ៍ភ្ញៀវទេសចរណ៍ សម្បូរណ៍អ្នកវិនិយោគ សម្បូរណ៍ភោគផល និង សម្បូរណ៍សប្បាយជានិច្ចនិរន្ត ៕
ដោយ ៖ ថេត វិចិត្រ