ឯកឧត្តម ជាប សត្ថារតន៍ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ
ខេត្តតាកែវ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃក្បាស់ និងក្រុមការងារក្នុងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាប់ដៃសហការគ្នា ដើម្បដឹកនាំមូលដ្ឋានឱ្យមានការរីកចម្រើននៅលើគ្រប់ផ្នែកគ្រប់វិស័យ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស នៅស្ថិតស្ថេរ រឹងមាំជារៀងរហូត ។
នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តម ជា វ៉ាន់ដេត បានណែនាំដល់ ឯកឧត្តម ជាប សត្ថារតន៍ ដែលត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស និងក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា