ទីក្រុងឌូបៃ បង្កើតស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២បន្ថែមទៀតនៅឆ្នាំ ២០៣០

ឌូបៃ៖ នៅក្នុងផែនការពង្រីកបណ្តាញផ្លូវដែកដ៏ធំមួយ ទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរំពឹងថា នឹងទទួលបានស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២ទៀតនៅឆ្នាំ ២០៣០។

ការប្រកាសនេះកើតឡើងនៅពេលដែលក្រុមប្រឹក្សាប្រតិបត្តិនៃទីក្រុងឌូបៃ បានអនុម័តផែនការសម្រាប់ការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងក្រោមដី “ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងបង្កើនចំណែកនៃការដឹកជញ្ជូនសាធារណៈដល់ ៤៥ភាគរយ និងកាត់បន្ថយការបំភាយកាបូនដល់ ១៦តោនក្នុងមនុស្សម្នាក់។

វិសាលភាពនៃផែនការអភិវឌ្ឍន៍តំបន់ស្ថានីយ៍រថភ្លើងក្រោមដី នឹងត្រូវពង្រីកពី ៦៤ស្ថានីយដែលកំពុងដំណើរការនៅលើផ្ទៃដី ៨៤គីឡូម៉ែត្រការ៉េ ដល់ ៩៦ស្ថានីយនៅលើផ្ទៃដី ១៤០គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០៣០។ ហើយតួលេខនេះ នឹងពង្រីកបន្ថែមទៀតរហូតដល់ចំនួន ១៤០ស្ថានីយនៅលើផ្ទៃដី ២២៨គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០៤០៕ ប្រភព: economymiddleeast ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner