៥ខែ ទុរេនវៀតណាមនាំចេញ ជិត១ពាន់លានដុល្លារអាមេរិក

ហាណូយ÷ កាសែត VNexpress បានចុះផ្សាយ នៅសប្តាហ៍នេះថា វៀតណាមបាននាំចេញទុរេន បានតម្លៃ ៩១៩លានដុល្លារ ក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២៤ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា កើនឡើង ៧៤% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមទិន្នន័យរបស់នាយករដ្ឋានគយ។

ប្រភពបានឲ្យដឹងដែរថា ការនាំចេញផ្លែឈើ មានក្លិនក្រអូបប្រភេទនេះ មានតម្លៃ៤៥០លានដុល្លារ ក្នុងខែឧសភា កើនឡើងទ្វេដង ធៀបនឹងខែឧសភា ឆ្នាំ២០២៣ ខណៈដែលតម្លៃវិញ កើនឡើង៣៤%។

លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម បានឱ្យដឹងថា តាមការប៉ាន់ស្មាន ការនាំចេញផ្លែទុរេនវៀតណាម នៅក្នុងខែមិថុនា មានតម្លៃ៦០០លានដុល្លារ។ លោក Dang Phuc Nguyen បានបន្តថា ប្រទេសចិនគឺជាអ្នកនាំចូលទុរេនធំបំផុត របស់វៀតណាម ក្នុងឆ្នាំ២០២៤នេះ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner