ស្នងការដ្ឋាននគរបាលរាជធានី បង្កើនការតាមដានត្រួតពិនិត្យបទល្មើសគ្រឿងញៀន (Video Inside)

ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបង្កើនការពង្រឹងតាមដានត្រួតពិនិត្យ បទល្មើសគ្រឿងញៀន ជ្រកក្រោមតាមបណ្តាក្លិប និងខារ៉ាអូខេ ក្នុងមូលដ្ឋានរបស់ខ្លួន នៅអធិការដ្ឋានក្នុងខណ្ឌទាំង១៤ ទូទាំងរាជធានី ខណៈសកម្មភាពគ្រឿងញៀន ហាក់ដូចជាមានសកម្មភាពកើនឡើងគួរកត់សម្គាល់។

អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា សកម្មភាពគ្រឿងញៀនកាន់តែកើនឡើង ដោយក្នុងរយៈពេល៦ខែដើមឆ្នាំនេះ គេបានចាប់គ្រឿងញៀនចំនួនជាង ៥តោន និងបានឃាត់ជនសង្ស័យពាក់ព័ន្ធជាង ១ម៉ឺននាក់ ដែលតួលេខនេះបានកើនឡើង ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

អ្នកនាំពាក្យស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងនៅថ្ងៃទី៥កក្កដានេះថា កិច្ចប្រជុំមួយរវាងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ត្រូវបានធ្វើឡើងជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីពង្រឹងការបង្ក្រាបគ្រឿងញៀនឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ads banner