ការប្រកួតយុទ្ធគុនចម្រុះអាស៊ីនៅកម្ពុជាបើកឲ្យមហាជនចូលទស្សនាឥតគិតថ្លៃ (Video Inside)

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី រយៈពេលបីថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដានេះ នឹងត្រូវបើកឱ្យមហាជនចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃ។

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី រវាងពីថ្ងៃទី១១ដល់១៣កក្កដា នឹងប្រព្រឹត្តទៅនាពហុកីឡដ្ឋានជាតិអូឡាំពិក។

យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមុននេះ គណៈកម្មការរៀបចំការប្រកួត បានកំណត់ឲ្យមានការលក់សំបុត្រចូលទស្សនាសម្រាប់មហាជន ដើម្បីឲ្យស្របទៅតាមគោលការណ៍របស់កីឡាអន្តរជាតិ ពីព្រោះគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡា គឺត្រូវតែលក់សំបុត្រ។

ទោះបីជាយ៉ាងណា ពិធីបើកថ្ងៃទី១១កក្កដាចាប់ពីវេលាម៉ោង២រសៀល នឹងមិនអនុញ្ញាតឲ្យមហាជនចូលទស្សនាផ្ទាល់ឡើយ។

កីឡាយុទ្ធគុនចម្រុះ គឺជាយុទ្ធគុនដែលមានក្បាច់បញ្ចូលប្លែកៗពីគ្នា ដែលរួមមានការវាយឈរ, វាយដេក, វាយអង្គុយ, វិធីចាប់ឱបបោកចម្បាប់និងវិធីផ្សេងៗចម្រុះពីក្នុងពិភពលោក។

កម្ពុជាដែលសម្រិតសម្រាំងយកកីឡាករពូកែៗ ដើម្បីចូលរួមប្រកួតប្រជែងនោះ នឹងមិនដាក់ជើងឯកអ្នកប្រដាល់គុនខ្មែរលោក ធឿន ធារ៉ា ដើម្បីចូលរួមប្រកួតប្រជែង លើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី នៅក្នុងថ្ងៃប្រកួតទាំងបីថ្ងៃនោះឡើយ។

ads banner