អភិបាលខេត្ត វី សំណាង ព្យាយាមបង្កើតស្នាដៃថ្មី បំបាត់ផ្សាយពាណិជ្ជកម្ម ប៉ះពាល់សុខភាព លើខេត្តតាកែវ (Video Inside)

លោកអភិបាលខេត្ត វី សំណាង ដែលធ្លាប់មានស្នាដៃជោគជ័យ លើការបំបាត់ផ្សាយពាណិជ្ជកម្មប៉ះពាល់សុខភាព នៅក្នុងខេត្តកំពង់ស្ពឺ បានបញ្ចេញស្នាដៃដូចគ្នានេះទៀត នៅក្នុងខេត្តតាកែវ។

លោក វី សំណាង ត្រូវបានផ្លាស់ចេញពីខេត្តកំពង់ស្ពឺ មកកាន់ជាអភិបាលខេត្តតាកែវ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវជាលើកដំបូង នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤ លោក វី សំណាង បានណែនាំមន្ត្រីក្រោមឱវាទ ក្នុងខេត្តតាកែវ «ត្រូវជជែកជាមួយក្រុមហ៊ុនទាំងអស់ ដែលមានដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម លើដីសាធារណៈរបស់រដ្ឋ ត្រូវងាកមកផ្សាយពាណិជ្ជកម្មទឹកសុទ្ធ ឬផ្ទាំងខ្លឹមសារអប់រំជំនួសវិញ»។

លោកបានថ្លែងថា «យើងហាមដាច់ខាតចំពោះការផ្សាយពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលបញ្ហាទាំងបីនេះ មិនត្រូវមានក្នុងគំនិតរបស់គណៈអភិបាលខេត្តទេ»។

ads banner