ការសិក្សាស្រាវជ្រាវ និងការវិនិយោគទុនលើកេសរកូល(អ័រគីដេ)នៅកម្ពុជា នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះការសិក្សាស្រាវជ្រាវក៏ដូចជាការធ្វើពាណិជ្ជកម្មទៅលើផ្នែកកេសរកូលរបស់កម្ពុជាគឺនៅមានកម្រិតតិចតួចបើធៀបទៅនឹងប្រទេសជិតខាងកម្ពុជាគឺថៃ និងវៀតណាមដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និង ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»និង វេទិកា កេសកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ នាមុខទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថាកេសរកូលឬហៅថាផ្កាអ័រគីដេនៅកម្ពុជាតាមការស្រាវជ្រាវមានប្រមាណ ៥០០ប្រភេទ និងក្នុងខណៈនៅលើពិភពលោកមានប្រមាណ ១២០០០ប្រភេទ ។ ការធ្វើពាណិជ្ជកម្មកេសរកូលក៏ផ្តល់នូវសេដ្ឋកិច្ចសំខាន់មួយ ដោយក្នុងមួយឆ្នាំៗមានចំណូលរាប់រយលានដុល្លារ។

ឯកឧត្តមបានបញ្ជាក់ ជុំវិញបញ្ហានេះថាដោយសារតែមើលឃើញពីកេសរកូលមានតម្លៃរាប់រយលានដុល្លារនេះហើយទើបកម្ពុជាបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនខេត្តសៀមរាប។ការបង្កើតមជ្ឈមណ្ឌលនេះដើម្បីសិក្សាស្រាវជ្រាវ បង្កាត់ពូជកេសរកូល និងក៏ដូចជារកប្រាក់ចំណូល។កន្លងមកធនធានដែលយើងវិនិយោគទៅលើផ្នែកសិក្សាស្រាវជ្រាវ កេសរកូលនៅមានកម្រិតទាបនៅឡើយពោលគឺយើងទើបតែចាប់ផ្តើម។សម្រាប់ក្រុមហ៊ុនឯកជនដែលបង្កាត់កូសរកូលនៅប្រទេសកម្ពុជាមានតិចតួចដែរពោលគឹមានប្រមាណ១ទៅ២ក្រុមហ៊ុនប៉ុណ្ណោះ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា”ការជំរុញលើវិនិយោគលើកេសរកូលដើម្បីដើរឱ្យទាន់គេនោះគឺសំខាន់ទោលើការវិនិយោគទុន ការងារស្រាវជ្រាវ ចំណាប់អារម្មណ៍និងការរកប្រាក់ចំណេញ ក៏ដូចជាការប្រកួតប្រជែងជាមួយប្រទេសជិតខាង”។

លោកបានថ្លែងថាការនាំកេសរកូលចូលមកពីប្រទេសថៃនិងវៀតណាមមកកម្ពុជានាកន្លងមកក៏មានតម្លៃច្រើនផងដែរ ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ការសិក្សាស្រាវជ្រាវ និងការអភិរក្សទៅលើកេសរកូលនៅកម្ពុជាកន្លងមកក៏បានសហការជាមួយវិទ្យានស្ថាននៅប្រទេសបារាំង និងវេទិកាកេសរកូលជាតិលើកទី៤ ហើយដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋបានស្គាល់ពីកេសកូលរបស់កម្ពុជានិងតម្លៃរបស់វា។កន្លងមកការស្រាវជ្រាវ និងក៏ដូចជាការបង្កាត់ពូជក៏នៅមានកម្រិតផងដែរ ។

សូមរំលឹកដែរថា បើតាមក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថាផ្កាកេសរកូដែលបាន ដាក់តាំងលក់នៅតាមហាងលក់ផ្កានានាគឺជាប្រភេទកេសរកូលដែលភាគច្រើនបានមកពីការបង្កាត់។ ប៉ុន្តែតាមការ សិក្សារបស់អ្នកជំនាញផ្នែកជីវៈចម្រុះ ព្រះរាជាណាចក្រកម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និងជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) អាចមានប្រមាណជាង៥០០ប្រភេទ ហើយពូជខ្លះក៏ជាពូជកម្រផងដែរ។ ក្នុងចំណោមប្រភេទទាំងនោះមានតែកេសរកូលប្រមាណ ៣៦០ ប្រភេទប៉ុណ្ណោះដែលបានធ្វើអត្តសញ្ញាណរួច។ បច្ចុប្បន្ន កេសរកូសព្រៃ កំពុងទទួលរងការគំរាមកំហែងតាមរយៈការជួញដូរក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសប្រទេសថៃ និងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រា និងព័ត៌មានលម្អិតពីការជួញដូរនេះនៅឡើយទេ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner