អាល្លឺម៉ង់សាងសង់ជញ្ជាំងផ្ទះបិទបើកដោយស្វ័យប្រវត្តិ
បរទេស៖ ក្រុមហ៊ុនប៉ូឡូញ KWK Promes បាននិងកំពុងសាងសង់របងជញ្ជាំងផ្ទះបិទបើកដោយស្វ័យប្រវត្តិឈ្មោះ Open House ដោយគ្រាន់តែចុចកុងតាក់ ។
ជញ្ជាំងនេះមានរូងរាងកោង និងមានកង់តូចៗវិលពេលបិទ ឬបើក ហើយមិនបង្កសំលេងរំខានដល់អ្នកជិតខាងឡើយ ហើយវាថែមទាំងធានានូវភាពឯកជនរបស់ម្ចាស់ផ្ទះផងដែរ នេះបើតាមការចេញផ្សាយរបស់ New Atlas។។ នេះបើតាមការចេញផ្សាយរបស់ New Atlas ។
របងផ្ទះមួយនេះគ្របដណ្តប់លើផ្ទៃដី ២៥០ ម៉ែត្រការ៉េ មានបន្ទប់គេង ចំនួនពីរ, បន្ទប់ទទួលភ្ញៀវធំទូលាយ, ឡៅតឿ, ផ្ទះបាយ និងបន្ទប់ទឹក ប្រកដោយស័ង្កសី គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៥ នេះបើតាមក្រុមហ៊ុន KWK Promes។
ចំណែកប្រភពអគ្គិសនីទាំងអស់ដើម្បីបិទបើកជញ្ជាំង និងប្រើប្រាស់ក្នុងផ្ទះ គឺយកពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិត ពីកម្រិតប្រភពថាមពល នៅឡើយទេ នេះបើតាមក្រុមហ៊ុន KWK Promes ។
KWK Promes បានពន្យល់ថា គំនិតច្នៃប្រឌិតនេះ ចង់ឲ្យម្ចាស់ផ្ទះ រីករាយនឹងព្រៃឈើ ដែលនៅជុំវិញផ្ទះ ស្ទើរតែគ្រប់ពេលវេលា ធ្វើអោយមានខ្យល់ចេញ ចូលពេញផ្ទះ ប៉ុន្តែ នៅពេលចង់បានភាពឯកជន ម្ចាស់ផ្ទះអាចបិទជញ្ជាំងវិញ ភ្លាមៗ ៕
ប្រែសម្រួល ៖ សារ៉ាត