ព្រះរាជសារព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤នេះជាខួប១៦ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា២០២៤) ដែលប្រាសាទព្រះវិហារ ដែលមរតកដ៏ មហាសាលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihearទាំងជំនួយថវិកានិងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ។
ក្នុងឱកាសនេះព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ព្រះរាជសារក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២៤)។
ព្រះរាជសារមានខ្លឹមសារដូចខាងក្រោម៖