លេខាធិការដ្ឋានភូមិ១ ផលិតផល១ ខេត្ត បើកកិច្ចប្រជុំប្រចាំឆមាសទី១ ក្នុងខេត្តកំពង់ចាម

ភ្នំពេញៈលេខាធិការដ្ឋាននៃចលនាភូមិ១ ផលិតផល១ ខេត្តកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២បន្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម  ក្រោមវត្តមាន លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្ត ជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន មន្ត្រី មកពីមន្ទីរ អង្គភាព លោក លោកស្រីអភិបាលក្រុង ស្រុក លោកនាយ នាយករងរដ្ឋបាលក្រុង/ស្រុក និងមន្ទីរពាក់ព័ន្ធ ជាច្រើននាក់ទៀត ។

កិច្ចប្រជុំមានគោលបំណង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ និងបញ្ហាប្រឈម ឲ្យមានផ្លែផ្កា ឈានទៅអនុវត្តការងារភូមិមួផលិតផលមួយ ឲ្យបានកាន់តែមានភាពប្រសើរឡើង ថែមទៀត ។

ក្នុងឳកាសនេះលោក អភិបាលរងខេត្តបានសំណូមពរ ដល់អាជ្ញាធរក្រុង/ស្រុក និងមន្ទីរអង្គភាព ពាក់ព័ន្ធ យកចិត្តទុកដាក់ ក្នុងការចុះបញ្ជីទៅលើ ការងារភូមិ១ផលិតផល១ ដើម្បី ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ទៅតាមគោលការណ៍ និងត្រូវចងក្រងជាសៀវភៅទិន្នន័យ នៅក្នុងក្រុង/ស្រុកនីមួយៗ ដែលជាប្រតិបត្តិករសេដ្ឋកិច្ច ដ៏មានសក្តានុពល របស់ខេត្តកំពង់ចាម ឲ្យបានច្បាស់លាស់ ។
សូមជម្រាបថា មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម មានម្ចាស់សិប្បកម្មប្រមាណជា ៣៤កន្លែង បានចូលរួមចុះបញ្ជី ជាសមាជិក ភូមិ១ ផលិត១ របស់ខេត្ត ៕
ដោយៈ លី ពៅ

ads banner