ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖​ យុវជនត្រូវររក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំជំ​នាន់​​​មុនបានកសាង និងខិតខំបង្កើតសមិទ្ធផលថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍ​របស់​ប្រទេសជាតិ

(ភ្នំពេញ)៖ តួនាទី និងកាតព្វកិច្ចចំពោះប្រទេសជាតិ ក្នុងនាមជាយុវជនត្រូវររក្សាសមិទ្ធផលនានាដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើងមក និងត្រូវខិតខំបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀត ដើម្បីជាកម្លាំងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ បន្សល់ទុកនូវសមិទ្ធផលល្អៗសម្រាប់អ្នកជំនាន់ក្រោយ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយអតីតសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាលចំនួន ១០នាក់ ក្នុងនោះអតីតសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥នាក់ និងអតីតសិស្សមន្ត្រីក្រមការចំនួន ៥នាក់ ដែលបានចូលមកបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្តីរាជការក្រសួងអធិការកិច្ច នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្អូនៗជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់«កម្ពុជាក្នុងបេះដូងខ្ញុំ» និងសិស្សមន្ត្រីក្រម ការ ជំនាន់ «ប្រជាជាតិជាចម្បង» នៃសាលាភូមិរដ្ឋបាល មកបំពេញការងារនៅក្រសួងអធិការកិច្ច និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ប្អូនៗដែលបានប្រលងជាប់ និងបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានអរគុណចំពោះការចូលរួមមកបម្រើការងារជាមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងរចនាសម្ព័ន្ធស្នូលរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តម្រូវជាការចាំបាច់នូវការប្តូរ ឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលបំណងបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។

ឯកឧត្តម បានបន្តថា នៅពេលនេះប្អូនៗបានក្លាយជាមន្រ្តីរាជការហើយ ការបំពេញការងារជាមន្ត្រីរាជការមិនអាចឱ្យក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរទេ តែជាអ្នកមានគុណតម្លៃសម្រាប់ប្រទេសជាតិ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner