Airbus នឹងផលិតផ្កាយរណបឲ្យយោធាអាល្លឺម៉ង់ ថ្លៃ២.៥ពាន់លានដុល្លារ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Airbus បាននិយាយថា កងទ័ពអាល្លឺម៉ង់បានផ្តល់កិច្ចសន្យាដល់ Airbus ដែលមានតម្លៃ ២.៥ពាន់លានដុល្លារ សម្រាប់ផលិតប្រភេទផ្កាយរណបទំនាក់ទំនងយោធា SatcomBw 3 ជំនាន់ក្រោយ។

ក្រុមហ៊ុន Airbus បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាពេលថ្មីៗនេះ ថា ផ្អែកតាមកិច្ចសន្យា ការដាក់ពង្រាយផ្កាយរណប នឹងត្រូវធ្វើ នៅចុងទសវត្សរ៍នេះ រួមមានទាំង ការតំឡើងស្ថានីយ, ការបាញ់បង្ហោះ និងប្រតិបត្តិការ រយៈពេល ១៥ឆ្នាំ។

លោក Michael Schoellhorn នាយកប្រតិបត្តិនៃក្រុមហ៊ុន Airbus ទទួលបន្ទុកផ្នែកការពារជាតិនិងលំហអាកាស បាននិយាយថា «នៅពេលដែលលទ្ធិប្រជាធិបតេយ្យលោកខាងលិច កំពុងប្រឈមមុខ ហើយប្រព័ន្ធអេកូឡូស៊ីអវកាស របស់ស្ថាប័នអឺរ៉ុប កំពុងជួបការលំបាក យើងពិតជារំភើប និងដឹងគុណ ក្នុងការអភិវឌ្ឍន៍ និងបង្កើតប្រព័ន្ធឈានមុខគេនេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner