យុទ្ធនាការអប់រំផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី នៅវិទ្យាល័យ រលាប្អៀរជើង និងវិទ្យាល័យព្រះបាទសារាម្រិតក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖កាលពីព្រឹក និងរសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៤ វិទ្យាល័យចំនួនពីរនៅស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ដែលមានសិស្សប្រមាណជាង៥០០នាក់ បានទទួលការអប់រំ ផ្សព្វផ្សាយផលប៉ះពាល់ពីជំងឺផ្ដាសាយបក្សី ដែលរៀបចំឡើងដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល ដោយមានការឧបត្ថម្ភពីអង្គការជាដៃគូ។
លោកស្រីបណ្ឌិត រ៉េន ធារី នាយករងវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ មានប្រសាសន៍ថា មូលហេតុដែលនាំឱ្យមានវេទិការនេះឡើងដោយសារនៅចុងឆ្នាំ ២០២៣នេះជំងឺផ្ដាសាយបក្សីហាកបានងើបឡើងវិញ បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈធំ ។ការផ្សព្វផ្សាយថ្ងៃនេះដើម្បីឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ បានយល់កាន់តែច្បាស់ពីជំងឺផ្តាសាយបក្សី និងវិធានការបង្ការជំងឺនេះមិនឱ្យកើតឡើងក្នុងសហគមន៍ ។
លោក សៅ សុវណ្ណ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់កន្លងមកនៅកម្ពុជាមានកើតជំងឺផ្តាសាយ បក្សីបួនករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្សបួននាក់។ក្នុងនោះនៅខេត្តស្វាយរៀងមួយករណី ខេត្តព្រៃវែងពីរករណី និងខេត្តកំពតមួយករណី។ចំណែកថ្មីៗនេះនៅខេត្តតាកែវក៏មានកុមារពីរនាក់បានឆ្លងជំងឺផ្ដាសាយបក្សីនេះដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងចាត់ឱ្យក្រសួងចំនួនពីរ គឺក្រសួងកសិកម្ម និងក្រសួងសុខាភិបាល ចុះអប់រំផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សី។
ចំណែកលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ពីរោគសញ្ញា និងវិធីបង្ការចំពោះជំងឺនេះ។
នៅខេត្តកំពង់ឆ្នាំងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីជំងឺផ្តាសាយបក្សីនឹងប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ ដោយមានការអប់រំ ផ្សព្វផ្សាយ វិធានការការពារ និង សំណួរ ចម្លើយ ដើម្បីបង្កើនការយលដឹងផងដែរ៕
ដោយ៖សុខ គឹមសៀន