មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំណែនាំបីចំណុចដល់កងកម្លាំង

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិ​ការសឹករងកំពង់ធំកាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយសភាពកាណ៍ថ្មីៗ ដែលកើតមានឡើងនៅ​ក្នុងប្រទេស និងព្រឹត្តិការណ៍អន្តរជាតិនៅទីបញ្ជាការដ្ឋាន​ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំលើ​បីចំណុច ក្នុងនោះ ទី១.ត្រៀមអបអរសាទរការ​បើកការដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ , ទី២.ត្រូវភ្ជាប់ប្រព័ន្ធបណ្តាញសង្គម ដែលមាន​ឈ្មោះថា Coolapp ដែលជាស្នាដៃរបស់កូនខ្មែរ ជាអ្នកបង្កើត និងទី៣.ត្រូវបន្តធ្វើសកម្មភាពសហប្រតិបត្តិការក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិ ឱ្យដូចភ្លៀង​រលឹម មិនឱ្យជនល្មើសលួចកាប់ទន្រ្ទានព្រៃឈើជាថ្មី និង​សហការគ្រប់គ្រង​ដីដែលជន​ល្មើសបានកាប់ទន្ទ្រានកន្លងទៅ ដែលជាដីរបស់រដ្ឋឱ្យបានជាដាច់ខាត៕
ដោយ៖ ប៊ុន រដ្ឋា

ads banner