អ្នកវិទ្យាសាស្ត្ររកឃើញថា ការលាបថ្នាំពណ៌សលើដំបូល កាត់បន្ថយកម្ដៅ

បរទេស៖អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យអង់គ្លេស University College London ហៅកាត់ UCL បាននិយាយថា ថ្នាំលាបពណ៌សលើដំបូលផ្ទះ អាចកាត់បន្ថយសីតុណ្ហភាព នៅបរិយាកាសខាងក្រៅ ចន្លោះពី១.២ ទៅ ២អង្សាសេ។ នេះបើតាមលទ្ធផលស្រាវជ្រាវ នៅទីក្រុងឡុងដ៍ ក្រោយពេល ទីក្រុងមួយនេះបានស៊ូទ្រាំនឹងការឡើងកម្តៅខ្លាំងក្លាយ កាលពីឆ្នាំ២០១៨។

លទ្ធផលនៃការសាកល្បងវិធីសាស្ត្រនេះ ត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Geophysical Research Letters កាលពីសប្តាហ៍មុន។
លោក Oscar Brousse អ្នកដឹកនាំការសិក្សារបស់ UCL បាននិយាយថា «យើងបានធ្វើតេស្ត វិធីសាស្រ្តជាច្រើន ដើម្បីកាត់បន្ថយសីតុណ្ហភាពក្តៅ ហើយបានរកឃើញថា ដំបូលត្រជាក់ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការរក្សាសីតុណ្ហភាពធ្លាក់ចុះ អំឡុងពេលរដូវក្តៅខ្លាំង»។

ការសិក្សាបានរកឃើញដែរថា វិធីសាស្រ្តផ្សេងទៀត ដូចជា ការដាំបន្លែ នៅតាមផ្លូវ ឬការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ បានផ្តល់ឥទ្ធិពលត្រជាក់ តិចជាងមុន នៅប្រហែល ០.៣អង្សាសេ ជាមធ្យម នៅទូទាំងទីក្រុងឡុងដ៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner