Samsung ចំណេញកប់ ចែកលុយបុគ្គលិកតិច ផ្ទុះកូដកម្ម

សេអ៊ូល៖ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី Samsung ប្រកាសពីការចំណេញកប់ក្តោង បុគ្គលិកក្រុមហ៊ុនអេឡិចត្រូនិចធំ បំផុតរបស់កូរ៉េមួយនេះបានប្រមូលគ្នាជាង៥ពាន់នាក់ធ្វើកូដកម្មនៅក្រុងសេអ៊ូល។ គិតចាប់តាំងពីថ្ងៃ ច័ន្ទមក ពួកគេបានប្រមូលផ្តុំគ្នាអស់ពេល៣ថ្ងៃហើយ ដោយទាមទារប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ឲ្យសមនឹងលុយដែលក្រុមហ៊ុនចំណេញ។

ចាប់ពីខែមេសា ដល់ខែមិថុនា ក្រុមហ៊ុន Samsung Electronics ប្រកាសថា ប្រាក់ចំណេញរបស់ខ្លួន អាចនឹងកើនឡើងជាង១៤០០ភាគរយ ពោលគឺមានតម្លៃ ៧.៥៤ពាន់លានដុល្លារ។

Samsung ឲ្យដឹងថា ចំនួនបុគ្គលិកមិនចូលធ្វើការ ស្មើនឹងមួយភាគប្រាំ នៃកម្លាំងការងារសរុប របស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនដ៏ធំមួយនេះ មានសមាជិក ជាង៣ម៉ឺននាក់។ យ៉ាងណាក៏ដោយ Samsung អះអាងថានៅថ្ងៃអង្គារនេះ ថា គ្មានការរំខានដល់ការផលិតទេ ដោយសារតែកូដកម្ម ទាំងនេះទេ។

សហជីពនិង អ្នកគ្រប់គ្រងបានបរាជ័យ ក្នុងការបង្រួមភាពខុសគ្នា លើអត្ថប្រយោជន៍ ចាប់តាំងពីខែ មករាមក។ ខាងក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ៥.១ ភាគរយ ប៉ុន្តែ សហជីព ច្រានចោល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner