តម្លៃក្រុមហ៊ុនបន្ទះឈីប TSMC ឡើងដល់១ទ្រីលានដុល្លារ ហក់ចូលក្លឹបសហគ្រាសថ្លៃបំផុតលើលោក

បរទេស៖ តម្លៃក្រុមហ៊ុនផលិតបន្ទះឈីប តៃវ៉ាន់ TSMC បានកើនដល់ ១លានលានដុល្លារអាមេរិក ជាហេតុនាំឲ្យ TSMC បានក្លាយជាសមាជិកក្លឹបក្រុមហ៊ុនដ៏មានតម្លៃបំផុត ទាំង១០ នៅលើពិភពលោក។

TSMC បានអង្រួនផ្សាភាគហ៊ុនអាមេរិក Wall Street កាលពីថ្ងៃចន្ទ ហើយ បដិវត្តន៍ AIដែលត្រូវការបន្ទះឈីបជំនាន់ថ្មី ត្រូវបានចាត់ទុកថា ជាមូលហេតុចម្បង បណ្តាលឲ្យ TSMC បាននាំមុខក្រុមហ៊ុនផលិតថយន្តអគ្គីសនីអាមេរិក Tesla ហើយបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុត លំដាប់ទីប្រាំពីរ នៅលើទីផ្សាភាគហ៊ុន។

ក្រុមហ៊ុន TSMC គ្រប់គ្រងច្រើនជាងពាក់កណ្តាលនៃតម្រូវការផលិតផល Semiconductor របស់ពិភពលោក។ ក្រុមហ៊ុនបន្ទះឈីបមួយនេះប្រកាសថា ការលក់ នៅត្រីមាសទី១ មានចំនួន ១៨.៨៧ពាន់លានដុល្លារ កើនឡើង ១៣ ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ រីឯ ប្រាក់ចំណូលសុទ្ធបានកើនឡើង ៩ ភាគរយ ពោលគឺមានតម្លៃ ៦.៩៧ពាន់លានដុល្លារ។

នៅផ្សាហ៊ុន Wall Street គិតត្រឹមថ្ងៃចន្ទ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក បន្ទាប់មកគឺ Apple, Nvidia ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner