លោក ពូទីន ផ្តល់គ្រឿងតុបតែងលម្អលំដាប់កំពូល ដល់មេដឹកនាំឥណ្ឌា
មូស្គូ៖ ក្នុងពេលបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី លោក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទទួលបានការបំពាក់គ្រឿងតុបតែងលម្អ លំដាប់កំពូលរបស់រុស្ស៊ី ពីសំណាក់លោកប្រធានាធិបតី ពូទីន។
គ្រឿងតុបតែងលម្អ St Andrew the Apostle the First-called គឺជារបស់ដ៏មានតម្លៃផ្នែកស៊ីវិល យូរលង់របស់រុស្ស៊ី ហើយត្រូវបានបង្កើត ជាលើកដំបូង ដោយអធិរាជទីមួយ នៃប្រទេសរុស្ស៊ី Peter the Great ប្រហែនៅឆ្នាំ១៦៩៩។ គ្រឿងតុបតែងនេះត្រូវបានឈប់ផលិត កាលពីឆ្នាំ១៩១៨ បន្ទាប់ពីបដិវត្តន៍រុស្ស៊ី ប៉ុន្តែ ក្រោយមក ត្រូវបានបង្កើតឡើងវិញ នៅឆ្នាំ១៩៩៨ នេះបើតាមគេហទំព័រ Indianexpress។
លោក Modi មានប្រសាសន៍ថា «ទំនាក់ទំនង ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបានរីកដុះដាល ឥតឈប់ឈរ»។ លោក Putin គោរពចំពោះការការពារប្រទេសទាំងពីរ នៃ«គោលការណ៍ពហុប៉ូល» ។
ក្រៅពីនិយាយពីពាណិជ្ជកម្ម វិនិយោគ ជាដើម លោក Modi ក៏បានឆ្លៀតលើឡើងពីសង្គ្រាមដែរ នៅពេលនោះ។ លោកបានថ្លែងថា សង្គ្រាមមិនអាចដោះស្រាយបញ្ហា នៅអ៊ុយក្រែនបានទេ។ លោកពូទីន អរគុណលោក Modi ដែលបានផ្តល់យោបល់ លើរឿងនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងថា លោក Modi និយាយ មិនមែនក្នុងនាមជាអ្នកសម្របសម្រួលទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត