ខ្វះទឹក! ព្រែកជីក Panama សង់ស្តុកទឹកថ្មី ថ្លៃ១.៦ពាន់លានដុល្លារ

បរទេស៖ លោក Ricaurte Vasquez អ្នកគ្រប់គ្រងព្រែកជីក Panama បានប្រកាសពីគម្រោងសាងសង់អាងស្តុកទឹកថ្មីមួយ ដែលមានតម្លៃប្រហែល ១.៦ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហារីងស្ងួតខ្វះទឹក សម្រាប់នាវាចរណ៍។

លោក Vasquez ថា អាងស្តុកនេះ ត្រូវចំណាយពេលសង់ ៦ឆ្នាំ ក្នុងគោលបំណងផ្តល់ នូវផ្លូវឆ្លងអន្តរមហាសមុទ្រ សំដៅលើការបន្ថែមទឹកពេលខ្វះខាតទឹក ក្នុងព្រែកជីក។

ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវទឹកនៅក្នុងប្រទេសប៉ាណាម៉ា ដែលស្ថិតនៅអាមេរិកកណ្តាល។ ព្រែកនេះ ភ្ជាប់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។

ថ្មីៗនេះ អាជ្ញាធរព្រែកជីក បានឲ្យដឹងថា ព្រែកមួយនេះនៅតែបន្តប្រឈមមុខនឹងការខ្វះខាតទឹក បើទោះបីជាចូលដល់រដូវវស្សា និងមានភ្លៀងធ្លាក់ក៏ដោយ។ បាតុភូត El Nino កាលពីឆ្នាំ២០២៣ បានបណ្តាលឲ្យព្រែកជីក Panama ជួបគ្រោះរាំងស្ងួត កាត់បន្ថយចំនួននាវាដឹកជញ្ជូនឆ្លងកាត់ ជារៀងរាល់ថ្ងៃ ក៏ដូចជា កំណត់ទំហំនៃកប៉ាល់ ដែលធ្វើ នាវាចរណ៍។ នៅឆ្នាំ២០២៣ ទំនិញចំនួន៥១១លានតោន បានឆ្លងកាត់ព្រែកជីក Panama ដែលបានបង្កើតប្រាក់ ចំណូលសរុប ចំនួន ៣.៣៤ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner