ផ្លែមានស្រស់កម្ពុជា ទីផ្សារធំនាំទៅកាន់ទៅប្រទេសចិន និង កំពុងត្រូវមាត់ប្រជាជនចិន
(ភ្នំពេញ)៖ទីផ្សារការនាំចេញមានស្រស់របស់កម្ពុជាគឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមានស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២មក គឺផ្លែមានស្រស់របស់កម្ពុជា ត្រូវមាត់ប្រជាជនចិន។ព្រមជាមូយយគ្នាការកុម្ម៉ងនាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះឱ្យដឹងថា៖ តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមានឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មានស្រស់ទៅកាន់ប្រទេសចិន ។ ក្នុងនេះប្រជាកសិករដែលបានដាំដុះមានស្របតាមស្តង់ដាទីផ្សារប្រទេសចិន គឺពួកគាត់នឹងលក់បាននូវតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ដែរថា៖”ក្នុងការនាំចេញនេះដែរពោលគឺក្រសួងកសិកម្មជាអ្នកផលិត ចំណែកក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការមួយជំរុញដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។តាមរយៈក្រសួងពាណិជ្ជកម្មចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបាដើម្បីលក់ផលិតផលកសិកម្មកម្ពុជាធ្វើឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង។
គួរបញ្ជាក់ថាបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១៤ ៨០០ តោនកើនឡើង ១២០.៣៣ភាគរយ៕
ដោយ៖ម៉ាដេប៉ូ