អាមេរិកព្រមលុបបំណុលឥណ្ឌូណេស៊ី ជាថ្នូរនឹងថ្មប៉ប្រះទឹក

បរទេស៖ សហរដ្ឋអាមេរិកបានយល់ព្រមលុបបំណុលចំនួន ៣៥ លានដុល្លារដល់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេល ៩ ឆ្នាំខាងមុខ ជាថ្នូរនឹងការស្ដារ ក៏ដូចជាថែរក្សាថ្មប៉ប្រះទឹក ឬផ្កាថ្ម ដោយសារតែឥណ្ឌូណេស៊ីជាកន្លែង ផ្ទុកជីវចម្រុះច្រើនបំផុតរបស់ពិភពលោក ។

ថ្មប៉ប្រះទឹកនៅទូទាំងពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែង កាន់តែខ្លាំងឡើង ដោយសារតែការ ប្រែប្រួលអាកាសធាតុ បង្កឲ្យទឹកសមុទ្រឡើងកម្ដៅ ។ ទិន្នន័យ នៅក្នុងខែឧសភាបានបង្ហាញថា ជិត ២ ភាគ ៣ នៃផ្កាថ្មត្រូវបានទទួលរងនូវផលប៉ះពាល់ កាលពីឆ្នាំមុន ។

យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា បំណុលចំនួន ២៦ លានដុល្លាររបស់ទីក្រុងហ្សាកាតា ក្រោមច្បាប់អភិរក្សព្រៃឈើត្រូពិច និងផ្កាថ្មីត្រូវបានលុបចោល ហើយបំណុលដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវអង្គការអភិរក្សរបស់អាមេរិកមួយចំនួនទៀតដូចជា អង្គការ The Nature Conservancy បានចូលរួមផ្តល់ជាវិភាគទាន ។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់ប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹក ក៏ដូចជា ដល់ការចិញ្ចឹម ជីវិតប្រកបដោយនិរន្តរភាព សម្រាប់អ្នកដែលពឹងផ្អែក លើធនធានទាំងនេះ ។ ឥណ្ឌូណេស៊ីមានផ្កាថ្ម ប្រហែល ១៨% នៃចំនួនថ្មប៉ប្រះទឹកសរុប របស់ពិភពលោក នេះបើយោងតាមក្រសួងទេសចរណ៍របស់ ប្រទេសឥណ្ឌូនេស៊ី៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner