ឯកឧត្តម ឌិត ទីណា ៖ វិស័យឯកជន ចាំបាច់ធ្វើការសិក្សាឱ្យបានច្បាស់លាស់ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព
(ភ្នំពេញ)៖ វិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យមានការពង្រឹងខ្សែច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ៕
ប្រភព៖ក្រសួងកសិកម្ម