អភិបាលខេត្តកំពង់ចាមនាំយកអំណោយកាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំរអាង
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តនិងក្រុមការងារបានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៦ គ្រួសារ រស់នៅក្នុងភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម។
ក្នុងឱកាសនេះឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយចូលរួមអាណិតអាសូរនិងសោកស្ដាយចំពោះគ្រោះធម្មជាតិដែលមិនបានដឹងជាមុន។
អំណោយមនុស្សធម៌មាន តង់ និង ថវិកាមួយចំនួន៕
ដោយ៖លី ពៅ