ផ្ទះមនុស្សធម៌ទី២០ និងទី២១ របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់ពលរដ្ឋនៅស្រុកកោះសូទិន
អត្ថបទដោយ៖
លី ពៅ
កំពង់ធំ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្ត ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម បានអញ្ជើញនិងនិមន្តចូលរួមប្រគល់ផ្ទះមនុស្សធម៌ ទី២០ និងទី២១របស់សាខាកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លចំនួនពីរគ្រួសាររស់នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មការសាខាក៏បាននាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់គ្រួសារដែលចូលរួមធ្វើជាសាក្សីចំនួន២៦ គ្រួសារនូវឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕
ដោយ៖លី ពៅ